សិក្ខាសាលាស្ដីពីការវាយតម្លៃក្របខ័ណ្ឌគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក្តិ ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរ តំណាងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ ទៅចូលរួមសិក្ខាសាលាស្ដីពីការវាយតម្លៃក្របខ័ណ្ឌគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការអនុវត្តពាក់កណ្ដាលអាណត្តិ ផ្សារភ្ជាប់ជាមួយវិធានការគន្លឹះ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ
ព័ត៌មានទាក់ទង